Yearendyearend1140x150

កុដិបុរាណចំនួន៣នៅក្នុងវត្តឧណ្ណាលោមត្រូវបានវាយកម្ទេច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កុដិបុរាណចំនួន៣ ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ត្រូវបានបានវាយកម្ទេចដើម្បីសាងសង់ព្រះចេតិយ។ការវាយកម្ទេចនេះ ត្រូវបានក្រសួងវប្បធម៌កម្ពុជាសម្តែងការសោកស្តាយជាខ្លាំងចំពោះករណីនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៨ ធ្នូ កន្លងទៅនេះ។

បើតាមក្រសួងវប្បធម៌ កុដិបុរាណចំនួន៣ (កុដ្ឋលេខ៤៣ ៤៤ និង៤៥) ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ត្រូវបានបានវាយកម្ទេចដើម្បីសាងសង់ព្រះចេតិយ កាលពីថ្ងៃទៅ០៧ ធ្នូ។ កុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។

ក្រសួងបានបញ្ជាក់ថា សកម្មភាព នៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសារាចរស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។ ដូច្នេះដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង