Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំចាត់មន្ត្រីចុះស្រាវជ្រាវករណីចោទប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំប្រព្រឹត្តអំពើពុករលួយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់មន្រ្តីមួយក្រុម ដើម្បីចុះធ្វើអធិការកិច្ចទាក់ទងនឹងករណី ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលជាប់សង្ស័យប្រព្រឹត្តិអំពើពុករលួយ និងកិបកេងថវិកាជាតិ។មន្ត្រីអធិការកិច្ចមួយក្រុមមានគ្នា៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងអប់រំ អមដោយមន្ត្រី៥រូបផ្សេងទៀត បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរអប់រំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ធ្នូនេះ។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គលិកអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំ បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

ក្រៅតែពីការរៀបរាប់ពីការដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាព ក្នុងអង្គភាពរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំហើយនោះ, មន្ត្រីទាំងនោះ បានលើកឡើងនូវភាពមិនប្រក្រតី លើកការកិបកេងថវិកាជាតិ ពីសំណាល់លោក អ៉ិន ពៅសម្បត្តិ ផងដែរ។

មន្រ្តីទាំងនោះ បានអះអាងថា ប្រធានមន្ទីររូបនេះដោយបានកាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន៩៥ នាក់ ក្នុងស្រុកមេមត់ចំនួនថវិកាជិត ៩៧លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន ហើយក្រោយមកបែកធ្លាយរឿងនេះ ក៏ប្រមូលលុយយកមកវិញ ឱ្យការិយាល័យគណនេយ្យ ធ្វើនីតិវិធីបង្វិលចូលរដ្ឋ តែមកទល់ពេលនេះ ថវិកាមិនទាន់បានបង្វិលនៅឡើយទេ។

មន្ត្រីអប់រំទាំងនោះបន្ថែមថា លោកប្រធានមន្ទីរបានក្លែងបន្លំឯកសារគ្រូបង្រៀនពីរពេលចំនួន១៨នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះ នូវទឹកប្រាក់ចំនួន ២០១ លានរៀល ក្រោយបែកការថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំឲ្យក្រសួងកាត់ឆ្នាំក្រោយ ប៉ុន្តែជាតាមធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌ គួរតែរក្សាចំនួនឆ្នាំចាស់ ឬថយជាមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង