
សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២២» នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខ នៅបរិវេណខាងកើត ប្រាសាទអង្គរវត្ត ចាប់ពីម៉ោង ១៧:០០ តទៅ ក្នុងគោលបំណងចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។
មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យនេះ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។ ទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដែលមានដូចជា ល្ខោនស្បែកធំ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ ។ល។ ហើយនឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជិត ៣០០នាក់។




