
ភ្នំពេញ៖ ពិព័រណ៍សៀវភៅជាតិលើកទី៩ និងប្រព្រឹត្តទៅថ្ងៃទី០៩ ធ្នូ នេះ ក្រោយខកខានអស់រយៈពេលពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។ ពិព័រណ៍សៀវភៅ នេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ធ្នូ ដែលមានទីតាំងនៅបណ្ណាល័យជាតិ។ នៅក្នុងពិព័រណ៍សៀវភៅជាតិលើកទី៩ រយៈពេលបីថ្ងៃនេះក៏មានសកម្មភាពរហូតទៅដល់៧សកម្មភាព ផងដែរ។
ក្រោយខកខានអស់រយៈពេលពីរឆ្នាំ ពេលនេះពិព័រណ៍សៀវភៅ បានត្រឡប់មកវិញម្ដងទៀត និងបានរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ធ្នូ។ នៅក្នុងពិព័រណ៍សៀវភៅនេះ មានស្ដង់សៀវភៅរហូតទៅដល់១៩៧ស្ដង់ និងមានសៀវភៅគ្រប់ប្រភេទយ៉ាងសម្បូរបែប ថែមទាំងមានបញ្ចុះថ្លៃពិសេស ផងដែរ។
នៅក្នុងពិព័រណ៍សៀវភៅជាតិលើកទី៩ នេះមានការដាក់តាំងសៀវភៅ ការបើកវេទិកាស្ដីពីការបោះពុម្ភផ្សាយសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិច ការធ្វើបទបង្ហាញស្ដីពីអក្សរសាស្ដ្រ-អក្សរសិល្បិ៍ខ្មែរនិងវិទ្យាសាស្ដ្រ ការនិពន្ធសៀវភៅទៅជាខ្មែរភាពយន្ដនិងការអភិវឌ្ឈជំនាញនៃការអានអំណាន ជាដំណាក់កាលចាប់ផ្ដើមដំបូងនៃជីវិត ការជួបពិភាក្សានិងការទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗនិងមានការចុះហត្ថលេខាពីអ្នកនិពន្ធព្រមទាំងវិចិត្រករ អានរឿងនិងស្វ័យសិក្សាសម្រាប់កុមារ និង ការប្រគុំតន្ដ្រីនិងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ ទៀត៕