Yearendyearend1140x150

កម្ពុជាបញ្ជូនទ័ពមួកខៀវជិត ២០០នាក់ ទៅប្តូរវេនបេសកកម្មនៅប្រទេសម៉ាលី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួនជិត ២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ កងទ័ពមួកខៀវរបស់កម្ពុជា រួមទាំងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាលី កាលពីយប់ថ្ងៃទី០៥ខែធ្នូ។

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាត់ទុកថា ការចេញទៅបេសកកម្មរបស់កងទ័ពកម្ពុជា ណាពេលនេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិកម្ពុជា ដែលទទួលបានទំនុកចិត្តពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពលើពិភពលោក។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជា មានកម្លាំងមួកខៀវជាង៨០០នាក់បាននិងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមប្រទេសចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ក្នុងនោះនៅប្រទេសម៉ាលី មានទ័ពមួកខៀវកម្ពុជា កំពុងឈរជើងមានចំនួនជិត៣០០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង