
ព្រះវិហារ៖ សហគមន៍មូលដ្ឋាន កាលពីពេលថ្មីៗនេះ បាននាំគ្នាដាំកូនឈើចំនួន១៤០០០ដើម នៅលើផ្ទៃដីចំនួន១៩ហិកតានៅក្នុងដែនជម្រកសត្វព្រៃ។ តំបន់ដែលត្រូវបានជ្រើសរើសសម្រាប់ការដាំដើមឈើឡើងវិញរួមមាន ដីដែលត្រូវបានកាប់រានដោយខុសច្បាប់ហើយដែលត្រូវបានរឹបអូសមកវិញដោយសហគមន៍ និងតំបន់ដែលសិករិចរិលផ្សេងទៀត។
គម្រោងUSAIDព្រៃឡង់បៃតង កំពុងជួយដល់សហគមន៍មូលដ្ឋានចំនួនប្រាំបីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងខេត្តព្រះវិហារ ដើម្បីដាំដើមឈើឡើងវិញនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរបស់ពួកគេ។ សហគមន៍បានដាំកូនឈើចំនួន១៤០០០ដើម នៅលើផ្ទៃដីចំនួន១៩ហិកតានៅក្នុងដែនជម្រកសត្វព្រៃនេះ។ តំបន់ដែលត្រូវបានជ្រើសរើសសម្រាប់ការដាំដើមឈើឡើងវិញរួមមាន ដីដែលត្រូវបានកាប់រានដោយខុសច្បាប់ហើយដែលត្រូវបានរឹបអូសមកវិញដោយសហគមន៍ និងតំបន់ដែលសិករិចរិលផ្សេងទៀត។
ការដាំដើមឈើគឺមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាគ្រប់គ្នាបានដឹងថាដីដែលរឹបអូសបាន កំពុងត្រូវបានដាំដើមឈើឡើងវិញ។ ដោយសារតែចំនួនសមាជិកគណៈកម្មការមានចំនួនតិច និងការលំបាកក្នុងការដឹកជញ្ជូនកូនឈើក្នុងចំនួនច្រើនពីភូមិទៅកាន់តំបន់សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍មួយចំនួនបានដាំដើមឈើក្នុងពេលពួកគាត់ចុះល្បាតព្រៃ។
ដើមឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស និងសត្វព្រៃ ដូចជាការការពារមិនអោយមានការហូរច្រោះដី ការថែរក្សាទីជម្រាល ស្តុកទុកកាបូន ការផ្តល់នូវអនុផលព្រៃឈើសម្រាប់សហគមន៍ និងជាជម្រកសម្រាប់សត្វព្រៃ។ ខណៈពេលដែលការការពារដើមឈើឈរនៅក្នុងព្រៃមានសារៈសំខាន់ វាក៏មានសារៈសំខាន់ផងដែរក្នុងការដាំដើមឈើឡើងវិញនៅតំបន់ដែលបាត់បង់ព្រៃឈើ ដើម្បីជាការអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ និងធានាបាននូវអត្ថប្រយោជន៍ព្រៃឈើប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។
បន្ថែមពីនេះទៀត ការដាំដើមឈើឡើងវិញជួយការពារដីដែលបានរឹបអូសយកមកវិញដោយសហគមន៍ និងពង្រឹងការប្តេជ្ញាចិត្តរបស់សហគមន៍ដើម្បីការពារតំបន់ដែលដាំដើមឈើឡើងវិញ ក៏ដូចជាសហគមន៍តតំបន់ការពារធម្មជាតិទាំងមូល៕


