Img 0571

ផលិតកម្មអំពៅចិនមានស្ថិរភាពធម្មតា ខណៈរដូវរាំងស្ងួតកំពុងបង្កជាបញ្ហា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នកជំនាញចិនបានឱ្យដឹងថា ផលិតកម្មស្ករអំពៅនៅតំបន់ស្វយ័ត ក្វាងស៊ីង ភាគខាងត្បូងប្រទេសចិន នៅតែស្ថិតក្នុងកម្រិតដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានរដូវរាំងស្ងួតកំពុងតែបង្កជាបញ្ហាដល់ផលិតកម្មក៏ដោយ។

បើតាមកសិករចិនបានឲ្យដឹងថា តំបន់ក្វាងស៊ី គឺជាតំបន់មានអ្នកផលិតស្ករសដ៏សំខាន់របស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលអំពៅត្រូវបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតដ៏យូរក្នុងរដូវក្តៅ។ ជាធម្មតា ទិន្នផលប្រចាំឆ្នាំជាមធ្យមក្នុង១៥នៃហិកតា គឺប្រហែលពីប្រាំទៅប្រាំមួយតោន ប៉ុន្តែតួលេខនេះអាចធ្លាក់ចុះ ១០ ភាគរយនៅឆ្នាំនេះ។

លោក Wu Jianping នាយកមជ្ឈមណ្ឌលស្រាវជ្រាវអំពៅនៅ Guangxi Academy of Agricultural Sciences បាននិយាយថា "ដោយសារតែគ្រោះរាំងស្ងួតនៅឆ្នាំនេះ ទិន្នផលអំពៅនឹងធ្លាក់ចុះប្រហែល ១០ ភាគរយ" ។លោកបន្ថែមថា ចុងខែវិច្ឆិកា ដល់ខែមីនា ឆ្នាំក្រោយ គឺជារដូវកាលកំពូលសម្រាប់កែច្នៃអំពៅនៅតំបន់ក្វាងស៊ី។

ចំណែកលោកលោក Qiu Zhenyong នាយករោងចក្រស្ករសក្នុងស្រុកមួយបាននិយាយថា ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្ររបស់គាត់ទីបំផុតបានចាប់ផ្តើមដំណើរការកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីការថែទាំរយៈពេលប្រាំមួយខែ។ សម្រាប់ពេលនេះ រោងចក្ររបស់គាត់បានដំណើរការពេញបន្ទុក ដោយរថយន្តដឹកអំពៅ និងស្ករស តម្រង់ជួរមុខរោងចក្រ។

លោក Qiu បាននិយាយថា "យើងដឹកអំពៅប្រហែល ១៣,០០០ តោនក្នុងមួយថ្ងៃ។ ឥឡូវនេះយើងអាចបញ្ជូនឡានដឹកទំនិញពី ៤០ ទៅ ៥០ គ្រឿងដែលផ្ទុកស្ករ។ ទិន្នផល ស្ករអំពៅ របស់តំបន់ Guangxi កើនលើស ៦ លានតោនក្នុងមួយឆ្នាំ ដោយយក ២/៣ នៃផលិតកម្ម ស្ករ សរុបរបស់ប្រទេសចិន។ ទោះបីជាការផ្គត់ផ្គង់អំពៅបានថយចុះនៅឆ្នាំនេះក៏ដោយ ប៉ុន្តែអត្រាផលិតស្ករអំពៅបានកើនឡើង ដូច្នេះវានឹងមានផលប៉ះពាល់តិចតួចដល់ការផលិតស្ករសទាំងមូល។

យោងតាមការប៉ាន់ប្រមាណនៅចុងខែតុលា បរិមាណស្ករសក្នុងឆ្នាំនេះអាចលើសពី ១៣.៧ ភាគរយ ខណៈតួលេខកាលពីឆ្នាំមុនមានប្រហែល ១២.៧ ភាគរយ។ បរិមាណស្ករអំពៅដែលបានប៉ាន់ស្មានមានចំនួន ៤.២លានតោន និងប្រហែល ៥០ម៉ឺន តោនស្ករអាចនិងនាំចេញទៅលក់នៅទីផ្សារខាងក្រៅស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង