Cctime 6monthsfree desktop
Cc times  web banner kh (2)

បេក្ខជនអវត្តមានក្នុងការប្រឡងបាក់ឌុបព្រឹកនេះ មានការកើនឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០៦ វិច្ឆិកា នេះ មានបេក្ខជនអវត្តមាននៅក្នុងការប្រឡង ចំនួន២ ៣៥៨នាក់ ក្នុងនោះមានស្រី១ ០២៨នាក់។ បើប្រៀបធៀបកាលពីព្រឹកថ្ងៃទី០៥ វិច្ឆិកា មានបេក្ខជនអវត្តមានត្រឹមតែ ២ ២៦៤នាក់ ដែលមានស្រីចំនួន ១ ០០៤នាក់ ប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២នៃការប្រឡងនេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ក្នុងនោះមានស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ ហើយគណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។ បើប្រៀបធៀបការប្រឡងនៅព្រឹកថ្ងៃទី១ មានបេក្ខជនអវត្តមាននៅក្នុងការប្រឡងបាក់ឌុបនេះ មានត្រឹមតែ ២២៦៤នាក់ ដែលមានស្រីចំនួន ១០០៤នាក់ ដែលមានការកើនឡើងបេក្ខជនអវត្តមានចំនួន ៩៤នាក់។

ការបូកសរុបដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានពីរមុខវិជ្ជាគឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង