Yearendyearend1140x150

CamDX របស់កម្ពុជាឈ្នះជ័យលាភីពានរង្វាន់«អនាគតរដ្ឋាភិបាល»ពីអន្តរជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល“ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅកាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគត រដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រដោយអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី៥២ប្រទេស សម្រាប់កម្មវិធីទាំងមូល។

កម្ពុជាជាប្រទេសមួយ ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlisted) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន១៧ រូបឱ្យឈ្នះជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២២នេះ។

ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា បានចាប់យកឱកាស និងបាន ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារកែទម្រង់និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមានឱកាសកសាងហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម ឌីថល មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។

ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” នៃក្រសួង សេដ្ឋកិច្ច ជាថ្នាលបច្ចេកវិទ្យា ឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នងដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន របស់ក្រសួង- ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នាដើម្បីបង្កើតជាសេវាសាធារណៈអនឡាញ ផ្សេងៗ ។

គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លាអាម៉េរិក ដោយប្រើប្រាស់រយៈពេល ជា មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។ គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ៕  

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង