
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទស្សនាការសម្តែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៣ ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយសេរី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
បើតាមសេចក្ដីជូនដំណឹង ព្រឹត្ដិការណ៍នេះនឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅច្រកទ្វារខាងក្រោយប្រាសាទអង្គរវត្ត ហើយនឹងបើកឱកាសជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៣ ឆ្នាំ២០២២ ដោយសេរី៕



