Yearendyearend1140x150

លោក ពុយ គា ត្រូវបានតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា

ភ្នំពេញ៖ លោក ពុយ គា ត្រូវបានតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយលោក ប៉ែន បូណា បានសុំលាឈប់ពីការកាន់ដំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាស លោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្សួងព័ត៌មាន និងយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉េន បូណា បានសលាឈប់ពីប្រធានក្លឹប។ ដូច្នោះដើម្បីបន្ដនិរន្ដភាពរបស់ក្លឹប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក ខៀវ កូឡា ជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា។

ក.អ.ក នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាននិងអគ្គលេខាធិការឱ្យស្របតាមលក្ខនិកៈរបស់ខ្លួននាពេលវេលាសមស្របក្នុងពេលឆាប់ៗខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង