Cctimesw1140xh150cm copy

កញ្ញា រចំ មុន្នី តំណាងស្ដ្រីជនជាតិដើមភាគតិចចូលរួមវេទិកាសន្ដិភាពទីក្រុងប៉ារីសឆ្នាំ២០២២

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ តាមរយះអង្គការទិន្នន័យអំពីការភិវឌ្ឍ (ODC) កញ្ញា រចំ មុន្នី តំណាងស្ដ្រីសហគមន៍ជនជាតិដើមភាគតិច បានចូលរួមវេទិកាសន្ដិភាពទីក្រុងប៉ារីសឆ្នាំ២០២២ លើកទី៥ នៅPalais Brongniart ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីធ្វើបទបង្ហាញពីគម្រោងរបស់ ODC។ វេទិកានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ វិច្ឆិកា។

នៅក្នុងវេទិកានេះ អង្គការទិន្នន័យអំពីការភិវឌ្ឍបានបទបង្ហាញពីគម្រោង «ទិន្នន័យបើកទូលាយសម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិច»។ គម្រោងនេះ ត្រូវបានធ្វើបទបង្ហាញដោយយុវជនពីរូប មកពីសហគមន៍ជនជាតិដើមភាគតិច ដែលនិយាយរៀបរាប់អំពីរឿងរ៉ាវទាក់ទងនឹងសហគមន៍របស់ពួកគេ ដើម្បីធ្វើឱ្យសំឡេងរបស់ពួកគេបានឮនៅលើឆាកអន្តរជាតិ។

កញ្ញា រចំ មុន្នី ជនជាតិដើមភាគតិចចារ៉ាយ និងជាអ្នកធ្វើបទបង្ហាញនៅអំពីគម្រោងនេះ បានប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងនេះមានសារៈសំខាន់សម្រាប់សហគមន៍ជនជាតិដើមភាគតិច និងជនជាតិភាគតិច ដើម្បីទទួលបានទិន្នន័យ និងព័ត៌មានកាន់តែប្រសើរឡើងសម្រាប់ការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការគ្រប់គ្រងខ្លួនឯង។

កញ្ញា រចំ មុន្នី បានបន្ដថា គម្រោងនេះ នឹងជួយផ្សព្វផ្សាយទិន្នន័យរបស់ជនជាតិដើមភាគតិច ក៏ដូចជាសារៈសំខាន់នៃការចងក្រងទិន្នន័យរបស់ជនជាតិដើមភាគតិច ដូចជា អត្តញ្ញាណ វប្បធម៌ ប្រពៃណី សម្លៀកបំពាក់ និងអាហារ ដាក់នៅក្នុងគេហទំព័រ សម្រាប់អ្នកដែលមានបំណងយល់ដឹងពីជនជាតិដើមភាគតិច អាចចូលទៅកាន់គេហទំព័រ នោះ ដើម្បីស្វែងរកព័ត៌មានអំពីជនជាតិដើមភាគតិច។

តាមរយៈគម្រោង «ទិន្នន័យបើកទូលាយសម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិច» នឹងរក្សាបាននូវជនជាតិដើមភាគតិចចំនួន ២៤ជនជាតិ រហូតដល់ជំនាន់ក្រោយទៀត ដើម្បីបង្ហាញថាជនជាតិដើមភាគតិច ជាជនជាតិដើមភាគតិច ដែលបាននឹងកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនច្បាស់លាស់ និងដើមកំណើតពិតប្រាកដ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង