
ប្រេស៊ី៖ វីរបុរសបាល់ទាត់ប្រេស៊ីល Pele ត្រលប់មកមន្ទីរពេទ្យវិញក្រោយសម្រាកព្យាបាលជំងឺមហារីករបស់ខ្លួនក្នុងផ្ទះអស់រយះពេលជាច្រើនខែ។នេះបើយោងតាមកូនស្រីរបស់គាត់បានប្រាប់សារព័ត៌មាន។
បើតាមសារព័ត៌មាន Sky បានឲ្យដឹងថា Instagram របស់កូនស្រីគឺអ្នកស្រី Kely Nascimento ក៏បាននិយាយផងដែរថាមិនមាន "ភាពអាសន្នបន្ទាន់" ទេ ខណៈដែលលោក Pele នៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ហើយការព្យាបាលកំពុងតែដំណើរការធម្មតា។
យោងតាម Instagram ផ្លូវការរបស់កូនលោក នាងបានសរសេរថា៖ ថ្ងៃនេះមានការជូនដំណឹងជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងសុខភាពឪពុកខ្ញុំ គាត់កំពុងសម្រាកនៅមន្ទីរពេទ្យ។ នាងបន្តថា ខ្ញុំនឹងនៅទីនោះសម្រាប់ឆ្នាំថ្មី ហើយសន្យានឹងបង្ហោះរូបភាពខ្លះអំពីស្ថានភាពរបស់ពុករបស់ខ្ញុំ"។

តារាបាល់ទាត់រូបនេះបានវះកាត់ដុំសាច់ចេញពីពោះវៀនធំកាលពីខែកញ្ញា ឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកបានចូល និងចេញពីមន្ទីរពេទ្យដើម្បីព្យាបាលជាប្រចាំ។ ESPN កំពុងរាយការណ៍ថាបុរសអាយុ ៨២ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ជាមួយនឹង "ការពិនិត្យជំងឺបន្ថែម"។
គួរបញ្ជាក់ថាគាត់បានចូលប្រឡូកក្នុងពិភពបាល់ទាត់តាំងពីអាយុ ១៧ ឆ្នាំនៅ World Cup ឆ្នាំ ១៩៥៨ដោយបានជួយប្រេស៊ីលឱ្យទទួលបានជោគជ័យជាលើកដំបូងក្នុងចំណោមកំណត់ត្រាប្រាំរបស់ពួកគេ។ កីឡាកររូបនេះក៏ធ្លាប់បានស៊ុតបញ្ចូលទីនាំមុខគេរបស់ប្រេស៊ីល ជាមួយនឹង ៧៧ គ្រាប់ក្នុង ៩២ ប្រកួតសម្រាប់ប្រទេសរបស់គាត់ គាត់បានបញ្ចូលគំនិតនៃបាល់ទាត់ថាជា "ហ្គេមដ៏ស្រស់ស្អាត" ដែលលេងដោយជំនាញ ល្បឿន និងការស្រមើលស្រមៃ៕