681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅកម្ពុជាឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងបេលឆាប់ៗនេះ។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន សែន ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ធ្នូ នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនថ្មីនេះមានទុនវិនិយោគ ប្រមាណ៣៦,៨លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុននឹងតម្លើងរថយន្តប្រភេទ Pick-up និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។

ក្នុងនោះដែរ ក្រុមហ៊ុន Toyota Tsusho គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Toyota Cambodia Co., Ltd. និងជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត TOYOTA ដែលជាម៉ាករថយន្តឈានមុខគេនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង