ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ធ្នូ ខាងមុខនេះ នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្ល តាមប្រព័ន្ធអនឡាញ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្ល តាមប្រព័ន្ធអនឡាញដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត៕
វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០៧ ធ្នូ តទៅ។ បុគ្គលិកបម្រើការងារក្នុងវិ ស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬ តាមរយៈស្តេន QR Code ខាងក្រោម។
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម៖ ០១៥ ៥១១ ១១៦/០៧៨ ៨៩៩ ៩១៩ រៀងរាល់ម៉ោងធ្វើការ៕