Yearendyearend1140x150

រកឃើញឆ្មប២រូបបម្រើការនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឆ្មប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា បានចុះអង្កេតលើករណីស្រ្តីឈ្មោះ សឿន ស្រីអូន មកព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយបានចុះអង្កេតលើករណីនេះរួចមក មន្ទីរសុខាភិបាលខេត្ត បានរកឃើញថា ឆ្មបពីររូប ដែលព្យាបាលស្ដ្រីរងគ្រោះនោះ មិនមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឆ្មប ឡើយ។

នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានរៀបចំក្រុមការងារសហការណ៍ ជាមួយនិងនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានចុះអង្កេតលើករណីស្ត្រីឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលមកទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង មានទីតាំងនៅតាមបណ្ដោយផ្លូវ ជាតិលេខ៣ ភូមិលៀក ឃុំព្រះនិព្វាន ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះអង្កេត រកឃើញថា បុគ្គលិកពេទ្យដែលធ្វើធ្វើការនៅទីនោះគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឡើយ រួមទាំងឆ្មប ដែលបានព្យាបាលស្ដ្រីរងគ្រោះនោះ ក៏គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឆ្មប ដែរ។

គួរបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទបណ្តោះអាសន្ន នៅថ្ងៃទី២៩ វិច្ឆិកា ដើម្បីសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង