Yearendyearend1140x150

មេរោគ Zombie កប់ក្នុងស្រទាប់ទឹកកកត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ែបី៖ អ្នកស្រាវជ្រាវអ៊ឺរ៉ុបបានពិនិត្យសំណាកបុរាណដែលប្រមូលបានពីស្រទាប់ទឹកកក permafrost នៅក្នុងតំបន់ស៊ីបេរីជិតប្រទេសរុស្ស៊ី ដោយការពិនិត្យនោះត្រូវបានរកឃើញថាមេរោគបានរស់ឡើងវិញ និងកំណត់លក្ខណៈនៃមេរោគថ្មីចំនួន ១៣ ដែលពួកគេហៅថា "មេរោគខ្មោចឆៅ" (Zombie)។

អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថាការរលាយនៃស្រទាប់ទឹកកក permafrost ដោយសារតែកំដៅបរិយាកាសនឹងធ្វើឱ្យការផ្លាស់ប្តូរអាកាសធាតុកាន់តែអាក្រក់ដោយការរលាយឧស្ម័នផ្ទាំងកញ្ចក់ ខណៈឥទ្ធិពលរបស់វាទៅលើភ្នាក់ងារបង្ករោគដែលអសកម្មគឺមិនបានបញ្ជាក់ច្បាស់នៅឡើយនោះទេ។

រូបភាពតំណាង Zombie (ខ្មោចឆៅ)

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង បាននិយាយថា ហានិភ័យជីវសាស្រ្តនៃការរស់ឡើងវិញនូវមេរោគដែលពួកគេបានសិក្សាគឺ "មានការធ្វេសប្រហែសទាំងស្រុង" ដោយសារតែប្រភេទដែលពួកគេបានរកឃើញ អាចនិងមានសមត្ថភាពពិសេសបង្កហានិភ័យដល់មនុស្សលោក។

ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ការរស់ឡើងវិញសក្តានុពលនៃមេរោគដែលអាចឆ្លងដល់សត្វ ឬមនុស្សគឺមានបញ្ហាច្រើន ដោយពួកគេព្រមានថា ការងាររបស់ពួកគេអាចត្រូវបានបន្ថែម ដើម្បីបង្ហាញពីគ្រោះថ្នាក់គឺពិតប្រាកដជុំវិញនៃការរកឃើញមេរោគថ្មីនេះ។

រូបភាពតំណាង Zombie (ខ្មោចឆៅ)

បន្ថែមពីនេះក្រុមអ្នកវិទ្យាសាស្រ្តបានគូសបញ្ជាក់ថា ហានិភ័យត្រូវបានកំណត់ថានឹងកើនឡើងនៅក្នុងបរិបទនៃការឡើងកំដៅផែនដីនៅពេលដែលការរលាយស្រទាប់ទឹកកក permafrost នឹងបន្តកើនឡើង ហើយមេរោគខ្មោចឆៅនេះអាចនឹងបន្តផ្ទុះប្រសិនបើពុំមានវិធានការណាមួយច្បាស់លាស់ជុំវិញនៃការរកឃើញ។

រូបភាពតំណាង Zombie (ខ្មោចឆៅ)

គួរបញ្ជាក់ថាមិនទាន់មានការបញ្ជាក់លម្អិតអ្វីនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាប្រសិនបើវីរុសហ្សំប៊ីនេះ ពិតជាអាចចម្លងជំងឺដល់ មនុស្ស ឬសត្វពិតមែន នោះវានឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សក្នុងសកលលោកទាំ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង