Img 1426
Swift cc time

បណ្ឌិត យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោកណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកវិស័យកសិកម្មល្បីល្បាយមួយរូបនៅកម្ពុជា បច្ចុចប្បន្នត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ ការតែងតាំងនេះត្រូវបានធ្វើឡើងក្រោយលោក យ៉ង សាងកុមារ បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច និង ស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក ឡឹក សុធារ ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មផងដែរ។

គួរបញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកជំនាញផ្នែកវិស័យកសិកម្មល្បីល្បាយមួយរូបនៅកម្ពុជា បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច និង ស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបង្ហាញរូបភាពនៃការជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោក ឡឹក សុធា លើការងារកសិកម្មដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង