Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រដ្ឋាភិបាលប្តេជ្ញាកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី (EV)

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះ មានឆន្ទៈថា នៅឆ្នាំ២០៥០ ការប្រើរថយន្តអគ្គិសនីនៅកម្ពុជា ឲ្យមានយ៉ាងតិច ៤០ភាគរយ ខណៈម៉ូតូ ៧០ភាគរយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅថ្ងៃទី២៩ វិច្ឆិកានេះ ឯកឧត្តម បានថ្លែងថា ការប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែចូលរួមលើវិស័យបរិស្ថាន ប៉ុន្តែអ្នកប្រើប្រាស់ក៏ចំណេញតាមរយៈការកាត់បន្ថយការចំណាយផងដែរ ទាំងតម្លៃរថយន្តដែលទាបជាងរថយន្តប្រើសាំង ទាំងពន្ធនាំចូលដែលតិចជាង និង ទំាំងពេលធ្វើដំណើរចំណាយតិចជាង ការប្រើប្រាស់រថយន្តដោយប្រើសាំង ឬ ម៉ាស៊ូត ដល់ទៅ ៥០ភាគរយ។

ហេតុដូចនេះ ឯកឧត្តមសូមសំណូមពរដល់អ្នកដែលមានបំណងទិញយានយន្ត សូមពិចារណាលើការប្រើប្រាស់យានយន្តអគ្គិសនី ឬ EV ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានផង និងកាត់បន្ថយចំណាយផង។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនី (EV) កាត់បន្ថយចំណាយ និងការបន្ថយការបំពុលបរិស្ថាន។

ឯកឧត្តម បានឲ្យដឹងថា ១០ខែ ដំបូងនៃឆ្នាំ២០២២ ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនី ៥៥៦គ្រឿង បើប្រៀបធៀបនឹង ១០ខែដំបូងនៃឆ្នាំ២០២១ មានតែ ៤៥គ្រឿងទេ ដូច្នេះ កើនឡើង ១១ដង ដែលជាកំណើនប្រចាំឆ្នាំ ច្រើនណាស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនីនេះ»។

ចំពោះស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលជាកន្លែងសាកយានយន្តអគ្គិសនី ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន មានចំនួន៨កន្លែងហើយ ខណៈដែលក្រសួងសាធារណការបាននិងកំពុងសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន បង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឲ្យបានជាង២០០កន្លែង ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង