Cctimesw1140xh150cm copy

ពូជស្រូវដែលសម្ដេច ហ៊ុន សែន ឱ្យកសិកររងគ្រោះដោយសារទឹកជំនន់ នឹងប្រមូលផលឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ ពូជស្រូវមិនប្រកាន់រដូវ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ឱ្យកសិកររងគ្រោះដោយសារទឹកជំនន់ ដើម្បីស្ដារលទ្ធភាពឡើងវិញ ត្រូវបានដាំដុះលើផ្ទៃដីចំនួន ១២ ៤៥៤ហិកតា ក្នុងឃុំអន្លង់រុន និងឃុំព្រៃខ្ពស់ បាននឹងកំពុងតែដុះលូតលាស់យ៉ាងល្អស្ទើរតែ១០០% ហើយនិងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ ។

អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កាលពីថ្ងៃទី២៨ វិច្ឆិកា បានចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីរដ្ឋាភិបាលកម្ពុជា នៅភូមិសាស្រ្ដចំនួនពីរផ្សេងគ្នា គឺនៅស្រុកថ្មគោល ស្ថិតក្នុងឃុំអន្លង់រុន និងស្រុកបវេល ស្ថិតក្នុងឃុំព្រៃខ្ពស់ ។

បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ខេត្តបាត់ដំបងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដុះស្រុវសរុប ៤៥,០១៥ហិកតា ផ្ទៃដីដែលខូចខាតមានចំនួន ២៦,៨០៥ហិកតា ដោយឡែកផ្ទៃដីដែលអាចធ្វើការស្ដារឡើងវិញបានសរុប ១២ ៤៥៤ហិកតា ត្រូវបានប្រើប្រាស់គ្រាប់ពូជចំនួន ១ ២៤៥តោន និង៤០០គីឡូក្រាមដែលរហូតមកដល់ពេលនេះ គ្រាប់ពូជទាំងនោះបានធ្វើការដាំដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០%ហើយ ខណៈប្រភពទឹកមានភាពគ្រប់គ្រាន់ និងធ្វើការប្រមូលផលបានឆាប់ៗនាពេលខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង