Yearendyearend1140x150

ក្រសួងទេសចរណ៍អំពាវនាវដល់អ្នកលក់ម្ហូបអាហារ កុំតម្លើងថ្លៃអំឡុងពេលប្រឡងបាក់ឌុប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ភ្នំពេញប៉ុស្ដិ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ អំពាវនាវដល់អ្នកផ្ដល់សេវាកម្មម្ហូបអាហារ កុំតម្លើងថ្លៃអាហារ ដោយសារតែក្រសួងអប់រំ នឹងរៀបចំដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស នៅថ្ងៃទី៥-៦ ធ្នូ។ ដូច្នេះអនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកមណ្ឌលប្រឡង ដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួមការប្រឡង។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិង សិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងអប់រំ នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៥-៦ ធ្នូ នៅទូទាំងប្រទេស។ ដូច្នេះ អនុរក្ស និងសិស្សានុសិស្សអាចនឹង ចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួមការប្រឡង។

ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់ថាប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្ដីអំពាវនាវនេះឱ្យបានល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង