ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩វិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសថា កម្ពុជានឹងរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ធ្វើឲ្យភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ ចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។
