Yearendyearend1140x150

ប៉មមើលទេសភាពកម្ពស់១២ម៉ែត្រនៅក្នុងខេត្តកែប បានមកពីការលក់ឥណទានកាបូន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

កែប៖ ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រ ដែលបានសម្ពាធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៨ វិច្ឆិកា បានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេសភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

ថ្លែងក្នុងពិធីសម្ពាធដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាពមួយកន្លែងនៅក្នុងឧទ្យានជាតិកែបឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថានសម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែបពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។ ហើយតាមរយៈប៉មមើលទេសភាពនេះ ជាសក្តានុពលថ្មីមួយទៀតរបស់ឧទ្យានជាតិកែបក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។

ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង