Cc times web banner kh additional year end web banner2 (6)

ចិនបង្កើតមនុស្សយន្តជួយសម្រួលដល់ការងារកសិកម្មក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មនុស្សយន្ត នៅក្នុងវេទិកាឌីជីថលមួយត្រូវបានគេយកទៅប្រើប្រាស់នៅឯមូលដ្ឋានចិញ្ចឹមមាន់មួយក្នុងទីក្រុង Yulin នៃខេត្ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ដើម្បីកែលម្អការចិញ្ចឹមមាន់ នឹងជួយសម្រួលដល់កម្លាំងពលកម្មរបស់ពលរដ្ឋចិន។

កសិករក្នុងតំបន់បានឲ្យដឹងថានៅឯមូលដ្ឋានបង្កាត់ពូជ វេទិកាឌីជីថលមួយកន្លែងបានដំណើរការអស់ជាច្រើនថ្ងៃចាប់តាំងពីដើមខែវិច្ឆិកា បន្ទាប់ពីការសាកល្បងតេស្តមនុស្សយន្តក្នុងការធ្វើការជំនួសមនុស្ស។ មនុស្សយន្តមួយត្រូវបានបញ្ជាឱ្យត្រួតពិនិត្យមើលសត្វមាន់នៅក្នុងជួរនីមួយៗ។ នៅលើវេទិកាឌីជីថលសម្រាប់ការចិញ្ចឹមមាន់ និងពង ទិន្នន័យដូចជា សីតុណ្ហភាព សំណើម ស្ថានភាពភ្លើង និងទីតាំងរបស់មាន់ឈឺ និងងាប់ត្រូវបានបង្ហាញដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទិន្នន័យក៏នឹងត្រូវបានផ្ញើក្នុងពេលដំណាលគ្នាទៅកាន់កម្មវិធីនៅលើទូរស័ព្ទដៃរបស់បុគ្គលិកផងដែរ។

លោក Li Faxian នាយកបច្ចេកទេសនៃកសិដ្ឋានចិញ្ចឹមសត្វបាននិយាយថា "អ្នកបង្កាត់ពូជមួយនៅទីនេះបានយកមាន់ចំនួន ៥,០០០ ក្បាលមកចិញ្ចឹមកាលពីកន្លងទៅហើយឥឡូវនេះចំនួនបានកើនឡើងដល់ ១៦០,០០០ក្បាល ។ យោងតាមបុគ្គលិកបាននិយាយថា ជាង ៩៩ ភាគរយនៃសត្វមាន់ងាប់អាចត្រូវបានរកឃើញដោយមនុស្សយន្ត។ កម្មករអាចរកឃើញមាន់ឈឺ និងស្លាប់តាមសញ្ញាលើមនុស្សយន្តដែលបានបង្ហាញ។

មនុស្សយន្តកសិកម្មឆ្លាតវៃត្រូវបានជ្រើសរើសជាគម្រោងគោលសម្រាប់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៃទិន្នន័យធំ និងកសិកម្មនៅខេត្តក្វាងស៊ី ដែលជាផ្នែកមួយនៃគម្រោងសហគមន៍អេកូឡូស៊ីកសិកម្មឆ្លាតវៃស្វ័យប្រវត្តិពេញលេញជាមួយនឹងការវិនិយោគសរុបជាង ៩ លានដុល្លារអាម៉េរិក ។

លោក Deng Shensong ប្រធានកសិដ្ឋាននៃក្រុមប្រឹក្សាភិបាលបាននិយាយថា "ការស្រាវជ្រាវ និងការអភិវឌ្ឍវេទិកាគ្រប់គ្រងឌីជីថលសម្រាប់ស៊ុត និងបសុបក្សីបានកាត់បន្ថយថ្លៃដើមផលិតកម្មយ៉ាងខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង