Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នើម៉ារ៉ុក ពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីពង្រីកវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Rachid Talbi Alami ប្រធានរដ្ឋសភាម៉ារ៉ុក ជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រសាសន៍ថា យើងអាចពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចថ្លែងបែបនេះ ក្នុងជំនួបនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេច ដែលបានអភិវឌ្ឍន៍កម្ពុជា ឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។

ឯកឧត្តម Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផង។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែក ជាមួយកម្ពុជា ប្រទេសទាំងពីរអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង