681 ezgif.com resize
Swift cc time

យុវជន NGS Debate Club ឈ្នះមេដាយ៤៥គ្រឿងនៅក្នុងការប្រកួតបញ្ញាវន្តអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
រូបភាព៖ NGS Debate Club

ភ្នំពេញ៖ យុវជន NGS Debate Club នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី បានឈ្នះមេដាយមាស១១គ្រឿង និងមេដាយប្រាក់៣៤គ្រឿង នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីបញ្ញាវន្តអន្តរជាតិ២០២២ នៅសហរដ្ឋអាម៉េរិក ដែលការប្រកួតបានបញ្ចប់ កាលពីថ្ងៃទី១៦ វិច្ឆិកា ហើយពួកគេបានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៣ វិច្ឆិកា។

យុវជន NGS Debate Club នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី កាលពីថ្ងៃទី០៨ វិច្ឆិកា បានធ្វើដំណើរទៅប្រកួតកម្មវិធីបញ្ញាវន្តអន្តរជាតិ២០២២ វគ្គផ្ដាច់ព្រ័ត្រ នៅសាកលវិទ្យាល័យYale (Yale University) សហរដ្ឋអាម៉េរិក ដែលការប្រកួតបានចាប់ថ្ងៃទី១១-១៦ វិច្ឆិកា។ នៅក្នុងការប្រកួតនោះ មានបេក្ខភាព ១៤៩៥នាក់មកពី ៤១ប្រទេស បានចូលរួមប្រកួត។ ជាលទ្ធផល NGS Debate Club បានឈ្នះមេដាយមាស១១គ្រឿង និងមេដាយប្រាក់៣៤គ្រឿង។

គួរបញ្ជាក់ថា ការប្រកួតបញ្ញាវន្តអន្តរជាតិ ធ្វើជាភាសាអង់គ្លេស និងធ្វើទៅលើវិញ្ញាសារ Team Debate (ការដេញដោលមតិ) Collaborative Writing (សរសេរអត្ថបទលើ ៣ ប្រធានបទ) Scholar's Challenge (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ) និង Scholar's Bowl (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ)។ ក្នុងនោះដែរ មានវិញ្ញាសារបី ដែលធ្វើជាក្រុម ហើយមួយក្រុមមានសមាជិក ០៣នាក់ ចំណែកឯវិញ្ញាសារ Scholar's Challenge ធ្វើជាលក្ខណៈបុគ្គល៕

រូបភាព៖ NGS Debate Club
រូបភាព៖ NGS Debate Club
រូបភាព៖ NGS Debate Club
រូបភាព៖ NGS Debate Club
រូបភាព៖ NGS Debate Club
រូបភាព៖ NGS Debate Club


Khcct banner

អត្ថបទទាក់ទង