Yearendyearend1140x150

បច្ចេកវិទ្យាអភិរក្ស«EarthRanger»ត្រូវបានបង្ហាញក្នុងសន្និសីទនៅប្រទេសកេនយ៉ា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAIDព្រៃឡង់បៃតង

ភ្នំពេញ៖ បុគ្គលិករបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រទេសកម្ពុជា(WCS) នៅដើមខែវិច្ឆិកា បានធ្វើដំណើរទៅកាន់ទីក្រុងណៃវ៉ាសា ប្រទេសកេនយ៉ា ដើម្បីចូលរួមក្នុងសន្និសិទអ្នកប្រើប្រាស់ EarthRanger ប្រចាំឆ្នាំលើកទី៧។ ក្នុងនោះដែរ បច្ចេកវិទ្យាអភិរក្សដែលគាំទ្រដោយគម្រោងUSAIDព្រៃឡង់បៃតង ត្រូវបានបង្ហាញនៅក្នុងសន្និសីទ នោះផងដែរ។

នៅទូទាំងប្រទេសកម្ពុជា ឧបករណ៍តាមដាននិងរាយការណ៍តាមលំហអាកាស (SMART) ត្រូវបានប្រើប្រាស់ដោយមន្ត្រីអនុរក្ស សហគមន៍ និងអ្នកស្រាវជ្រាវជីវចម្រុះ ដើម្បីត្រួតពិនិត្យ ចងក្រងឯកសារ និងរាយការណ៍អំពីតំបន់ការពារធម្មជាតិរបស់កម្ពុជា។ នៅក្នុងខេត្តព្រះវិហារ ទិន្នន័យSMART និងការជូនដំណឹងអំពីការកាប់បំផ្លាញព្រៃឈើ ត្រូវបានដាក់បញ្ចូលទៅក្នុង EarthRanger ដែលជាឧបករណ៍ថ្មីមួយដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងមើលឃើញក្រុមអនុរក្ស យានយន្ត កាមេរ៉ាស្វ័យប្រវត្តិដាក់តាមដានសត្វព្រៃ អន្ទាក់ សត្វដែលបានសម្គាល់ និងទិន្នន័យផ្សេងៗទៀត។

ព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃ ត្រូវបានបង្ហាញនៅក្នុង បញ្ជាការដ្ឋានត្រួតពិនិត្យតំបន់ការពារធម្មជាតិ នៅក្នុងមន្ទីរបរិស្ថានខេត្ត។ បុគ្គលិកមន្ទីរបរិស្ថានខេត្ត និងដៃគូអភិរក្សប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារ ធម្មជាតិ(PAMP) ដើម្បីកំណត់ចំណុចដែលមានការកាប់រានព្រៃឈើ និងបង្កើតផែនការល្បាតប្រចាំខែសម្រាប់សហគមន៍ និងមន្ត្រីអនុរក្ស ដើម្បីកំណត់គោលដៅតំបន់ទាំងនោះក្នុងការធ្វើសកម្មភាពអនុវត្តច្បាប់។

ការបង្ហាញពីការច្នៃប្រឌិតថ្មីក្នុងបច្ចេកវិទ្យាអភិរក្សដែលបង្កើតឡើងដោយគម្រោងUSAIDព្រៃឡង់បៃតងនិងដៃគូ នៅក្នុងវេទិកាអន្តរជាតិនេះ បង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិទ្យាទាំងនេះ និងលើកទឹកចិត្តដល់ការបន្តនិងពង្រីកការប្រើប្រាស់បច្ខេកវិទ្យានេះ។ ការប្រើបញ្ចូលគ្នារវាង EarthRanger និងSMART នៅកម្ពុជា ដើម្បីកំណត់គោលដៅត្រឹមត្រូវ និងការដោះស្រាយនូវសកម្មភាពខុសច្បាប់ផ្សេងៗ៕

រូបភាព៖ USAIDព្រៃឡង់បៃតង
រូបភាព៖ USAIDព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង