ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី២២វិច្ឆិកានេះបានចេញសេចក្តីប្រកាសស្តីពីស្ថានភាពអាកាសធាតុ កម្ពុជានឹងទទួលនូវឥទ្ធិពលដែលធ្វើឲ្យមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ ពេញមួយសប្តាស៍ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេល១សប្តាហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពល នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ហើយបន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោមនៅបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប។
