Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨សម្រេចការងារបាន១១,៧៦%គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

កោះកុង៖ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦%។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមរបាយការណ៍ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធចុះពិនិត្យការដ្ឋានការងារសាងសង់ផ្លូវជាតិលេខ៤៨។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍនជាក់ស្ដែងក្នុងការដ្ឋាន សង់សង់ផ្លូវជាតិលេខ៤៨ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ដើម្បីអាចឱ្យក្រុមការងារអនុវត្តគម្រោងរៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿនការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការកំណត់។

នាឱកាសនោះ ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤ ចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ផ្លូវបែងចែកជា២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង