Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ឆ្អឹង«ដាយណូស័រ»នៅកោះកុងក្លាយជាឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ ផូស៊ីលឆ្អឹង ដាយណូស័រទី១ បានរកឃើញនៅប្រទេសកម្ពុជា។ឆ្អឹងដាយណូស័រនេះ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិ កោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅពេលថ្មីៗនេះ ក្រុមអ្នកជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ត្រីនៃមហាសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង ស្ថាប័នពាក់ព័ន្ធ បានចុះទៅសិក្សាស្រាវជ្រាវបន្ថែមពីផូស៊ីលឆ្អឹង ដាយណូស័រនេះ ហើយក្រោយមកអ្នកជំនាញ បានសដ្ឋានថា ផូស៊ីលឆ្អឹង ដាយណូស័រទី១នេះ គឺស្ថិតនៅក្នុងអម្បូរ Sauropod Dinosaur។

បើតាមក្រុមអ្នកជំនាញ ផូស៊ីលនេះ គឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២ បានប្រកាសរកឃើញ ផូស៊ីលឆ្អឹងសត្វដាយណូស័រ ហើយការរកឃើញនេះ តាំងពីចុងឆ្នាំមុន ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយសារត្រូវរង់ចាំការវាយតម្លៃ និងបញ្ជាក់ឱ្យបានច្បាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង