Yearendyearend1140x150

មនុស្ស ១១ នាក់បានស្លាប់នៅក្នុងការផ្ទុះធុងហ្គាស់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ជុំវិញការផ្ទុះហ្គាស់នៅអ៊ីរ៉ាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានស្វែងរកជនរងគ្រោះបន្ថែមទៀត។ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់របស់អីរ៉ាក់។

ប្រធានផ្នែកឆ្លើយតបបន្ទាន់របស់ទីក្រុង លោក Saman Nader បានប្រាប់ AFP ថា ការបំផ្ទុះនៅក្រុង Sulaimaniyah បានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១១ នាក់ស្លាប់ និង ១៣ នាក់រងរបួស។ គាត់បានស្តីបន្ទោសការផ្ទុះនេះថា "លេចធ្លាយឧស្ម័នចេញពីធុង" ។

លោក Nader បាននិយាយថា មនុស្សបួននាក់កំពុងតែត្រូវបានជួយសង្រ្គោះពីគំនរបាក់បែកនៃផ្ទះបីជាន់ដែលដួលរលំនៅក្នុងទីក្រុងធំទីពីរនៃតំបន់ស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់។ លោកNader បាននិយាយថា "ក្រុមរបស់យើងបានធ្វើការអស់រយៈពេលជាង ១៥ ម៉ោងដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមផ្ទះដែលដួលរលំ" ។

ចំនួនអ្នកស្លាប់មុននេះ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ដោយអាជ្ញាធរសុខាភិបាលរបស់ Sulaimaniyah បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១០នាក់ ។ យ៉ាងហោចណាស់មានក្មេងម្នាក់ក្នុងចំណោមជនរងគ្រោះ នេះបើយោងតាមអភិបាលខេត្ត Sulaimaniyah Haval Abu Bakr ដែលបានប្រកាសថ្ងៃកាន់ទុក្ខ។

គួរបញ្ជាក់ថានៅចុងខែតុលា មនុស្សយ៉ាងតិច៩នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលកប៉ាល់ដឹកហ្គាសមួយគ្រឿងបានផ្ទុះដោយចៃដន្យនៅទីក្រុងបាកដាដ រដ្ឋធានីអ៊ីរ៉ាក់។ នៅខែមេសា ឆ្នាំ ២០២១ មនុស្សជាង៨០ នាក់បានស្លាប់នៅក្នុងភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុងបាកដាដ នៅពេលដែលធុងអុកស៊ីហ្សែនដែលផ្ទុកមិនត្រឹមត្រូវបានផ្ទុះ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម មានភាពទ្រុឌទ្រោម ហើយសោកនាដកម្មគឺជារឿងធម្មតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង