Yearendyearend1140x150

ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ជាប់កំណត់ត្រាពិភពលោក«ការសម្តែងសៀកវែងបំផុត»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្ពុជាបានបំបែកឯកទគ្គកម្មពិភពលោកថ្មីមួយទៀត ដោយក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង ២៤ម៉ោង។ អង្គការ Guinness World Records បានប្រកាសកំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» ឱ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះ ក្នុងការផ្សាយផ្ទាល់ នៅថ្ងៃទី១៧ វិច្ឆិកា នេះ។

ការសម្ដែងដែលមានរយៈពេលសរុប ២៤ម៉ោង ១០នាទី ៣០វិនាទី នោះ បានធ្វើឡើងតាំងពីថ្ងៃទី០៦-០៧ មីនា ឆ្នាំ២០២១ មកម្លេះ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ម៉ោង ១០នាទី ៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង