Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ស្ថានទូតកម្ពុជា កំពុងស្វះស្វែងរកយុត្តិធម៌ជូនមន្រ្តីខ្មែររងការឃាត់ខ្លួននៅអាម៉េរិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា 

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅអាម៉េរិក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់កម្ពុជា ដែលត្រូវបានឃាត់ខ្លួននៅអាម៉េរិក ក្រោមបទចោទថាជាប់ពាក់ព័ន្ធរត់ពន្ធសត្វព្រៃ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

លោក ជុំ សុន្ទរី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីងតោន និងញ៉ូយ៉ក កំពុងខិតខំដោះស្រាយជួយដល់មន្ត្រីកម្ពុជា ដែលត្រូវបានឃាត់ខ្លួននៅអាម៉េរិក ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។ ក្នុងពេលជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏កំពុងស្វះស្វែង ដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ។

បើតាមក្រសួងកសិកម្ម បានពន្យល់ថា នៅកម្ពុជា«សត្វស្វាក្តាម»ជាប្រភេទសត្វសម្បូរ និង មានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និង ទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។សត្វស្វាក្តាមនេះ ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។សម្រាប់ក្រសួងកសិកម្ម សត្វស្វាយនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅ ប្រទេសនោះទេ។

ក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា កម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និង បទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ចំពោះការនាំចូលទៅអាម៉េរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់អាម៉េរិក។

គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវបានឃាត់ខ្លួននៅទឹកដីអាម៉េរិក ខណៈម្នាក់ទៀតកំពុងត្រូវបានតាមចាប់ខ្លួន ក្នុងសំណុំរឿងរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ចូលទឹកដីអាម៉េរិក។ការចាប់ខ្លួននេះ ក្រសួងយុត្តិធម៌អាម៉េរិក បានអះអាងថា រយៈពេល៥ឆ្នាំហើយដែលមន្ត្រីខ្មែរទាំង២នាក់នេះយកសត្វស្វាក្តាមជាច្រើនក្បាលពីឧទ្យានជាតិ និង តំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា បញ្ជូនទៅកាន់កន្លែងពិសោធន៍បង្កាត់ពូជ មុនធ្វើឯកសារបន្លំនាំចេញទៅអាម៉េរិក។

ជនសង្ស័យទដែលសមត្ថកិច្ចអាម៉េរិករកឃើញក្នុងសំណុំរឿងនេះមាន៨នាក់ ដោយក្នុងនោះ មន្រ្តីកម្ពុជា២នាក់ និង បុគ្គល៦នាក់ទៀតរបស់ក្រុមហ៊ុននៅអាម៉េរិក។ពួកគេអាចត្រូវប្រឈមនឹងការកាត់ទោសរហូតដល់៥ឆ្នាំ លើបទសមគំនិត និង អាចរហូតដល់២០ឆ្នាំ លើបទប្រកាន់រត់ពន្ធចំនួន ៧ករណី និងដោយត្រូវរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារអាម៉េរិក ឬ ២ដងនៃប្រាក់ចំណេញពីបទល្មើសរត់ពន្ធសត្វនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង