Yearendyearend1140x150

ACSCរៀបចំការិយាល័យប្រឹក្សាយោបល់ដើម្បីជួយសិស្សស្វែងរកអាហារូបករណ៍ទៅសិក្សានៅចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដើម្បីជួយដល់សិស្ស-និស្សិត ដែលស្វែងរកអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន និងស្វែងរកប្រភពព័ត៌មានអាហារូបករណ៍ពិតប្រាកដ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំការិយាល័យប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអាហារូបករណ៍ ដែលមានទីតាំងនៅក្នុងអាគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាន់ទី៣ បន្ទប់លេខ០០៥។

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំការិយាល័យប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយឥតគិតថ្លៃ ដល់សិស្សនិស្សិត។ ការបង្កើតនូវការិយាល័យប្រឹក្សាយោបល់ នឹងជួយដល់សិស្ស-និស្សិតស្វែងរកប្រភពព័ត៌មានអាហារូបករណ៍ពិតប្រាកដ។

ការិយាល័យប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ធ្វើការរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ៥៖០០ល្ងាច នៅក្នុងអាគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាន់ទី៣ បន្ទប់លេខ០០៥។ សិស្សនិស្សិត អាចធ្វើការណាត់ជួបដោយផ្ទាល់ ជាមួយក្រុមការងារសមាគម តាមរយៈវេបសាយ www.acsc.center ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ACSC
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង