Cctimesw1140xh150cm copy

យុវជនកម្ពុជា៣រូបចូលរួមប្រកួត«មនុស្សយន្ត»អូឡាំព្យាដពិភពលោក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ AUPP High School - Foxcroft Academy

ភ្នំពេញ៖ យុវជនកម្ពុជា៣រូប ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ AUPP បានទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៃកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad-WRO 2022)។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។

ក្រុមកម្ពុជាដែលមានសិស្សឆ្នើមមកពីវិទ្យាល័យ AUPP ចំនួន ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។ យុវជនទាំងបីរូបនេះ នឹងចូលរួមប្រកួតជាមួយនឹងក្រុមចំនួន ៣៦៥ ផ្សេងទៀតដែលមកពី ៧៣ប្រទេសផ្សេងគ្នា។

មនុស្សយន្តដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនេះ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសម្លេង ឬកាយវិការ ហើយមានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព សម្អាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមួយមនុស្សបាន៕

រូបភាព៖ AUPP High School - Foxcroft Academy


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: WRO AUPP WRO2022
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង