Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ប្រទះឃើញពស់ថ្លាន់ប្រវែង២ម៉ែត្រជាប់ក្នុងកែបម៉ូតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ បុរសជនជាតិវៀតណាមម្នាក់ភ្ញាក់ផ្អើលពេលប្រទះឃើញពស់ថ្លាន់ដល់ធំមួយជាប់ក្នុងកែបម៉ូតូ ក្រោយមកលោកក៏ចាប់បានប្រគល់ឱ្យមន្ត្រីអនុរក្សព្រៃឈើ ។ ពស់ថ្លាន់ប្រវែងជិត២ម៉ែត្រ និងទម្ងន់៤គីឡូក្រាម ត្រូវបានគេកំណត់ថាជាពស់ថ្លាន់ដ៏កម្រក្នុងប្រទេសវៀតណាម។

ពស់ថ្លាន់ដែលមានក្បាលវែង និងឆ្នូតពណ៌លឿង ត្រូវបានរកឃើញដោយលោក Trong Vinh អាយុ ៤២ឆ្នាំ នៅពេលដែលគាត់បានបើកកែបម៉ូតូរបស់គាត់នៅឯសិក្ខាសាលាមួយក្នុងស្រុក Binh Thanh ជនជាតិវៀតណាមរូបនេះភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញហេតុការបែបនេះ។

លោក Vinh បាននិយាយថា "ខ្ញុំភ័យខ្លាចនៅពេលដែលខ្ញុំឃើញក្បាលរបស់វាចេញមកក្រោយខ្ញុំបើកកែបម៉ូតូ វាពិបាកសម្រាប់ខ្ញុំក្នុងការយកវាចេញ"។លោកបានបន្តថា ពស់ថ្លាន់ច្បាស់ជាបានចូលមកពីសួនច្បារក្បែររោងជាង។

កាលពីថ្ងៃពុធ នាយកដ្ឋានការពារព្រៃឈើ វៀតណាម បានយកពស់ថ្លាន់នេះទៅកាន់ស្ថានីយជួយសង្គ្រោះរបស់វា។ នាយកដ្ឋានបាននិយាយថា ពស់នេះគឺជាពស់ថ្លាន់ភូមា ដែលត្រូវបានចុះបញ្ជីថាងាយរងគ្រោះនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។ ប្រភេទនេះអាចលូតលាស់បានរហូតដល់ ៨ ម៉ែត្រ។ ពស់ថ្លាន់ភូមាប្រវែង ២ម៉ែត្រ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហូជីមិញ កាលពីសប្តាហ៍មុន ហើយបានប្រគល់ទៅឱ្យមន្ត្រីអនុរក្សព្រៃឈើ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង