Yearendyearend1140x150

ប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិពាមក្រសោបចាប់ផ្តើមប្រមូលផលគ្រំចំពុះទា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុងខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុះទា បណ្តើរៗ ដើម្បីចែកចាយ លក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅបរទេស។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០តោន ក្នុងមួយរដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាងនៅក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន០៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង