Yearendyearend1140x150
Img 0571

រដ្ឋមន្ត្រីការពារជាតិអាម៉េរិកនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក Lloyd J. Austin III រដ្ឋមន្ត្រីការពារជាតិអាម៉េរិក (រូបភាព៖ Politico)

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd J. Austin III នឹងមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ (ADMM)-Plus រួមជាមួយនឹងប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូសន្ទនាចំនួន០៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហរដ្ឋអាម៉េរិក ចុះថ្ងៃទី១៦ ខែវិច្ឆិកា។

ការចូលរួមរបស់លោក Austin ក្នុងកម្មវិធី ADMM-Plus បង្ហាញថា លោក Austin នឹងធ្វើកិច្ចសហប្រតិបត្តិការពហុភាគីក្រៅផ្លូវការជាមួយសមភាគីអាស៊ាន។ រាល់ការចូលរួមទាំងនេះនឹងបង្ហាញពីការបោះជំហានសំខាន់ៗ ដែលនាយកដ្ឋានកំពុងអនុវត្តជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីនាំមកនូវស្ថិរភាព តម្លាភាព និងបើកចំហកាន់តែច្រើនដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ (ADMM) Retreat, 9th ADMM-Plus និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះទៅរកសន្តិភាព សន្តិសុខ និង វិបុលភាពប្រកបដោយនិរន្តរភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង