681 ezgif.com resize
Swift cc time

ទារិកាម្នាក់កើតជំងឺ "ទឹកដក់ខួរក្បាល" ខណៈឪពុកម្តាយក្រីក្រគ្មានប្រាក់ព្យាបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ឧត្ដរមានជ័យ៖ ទារិកា ម្នាក់កើតមិនទាន់បានប្រហែល១ខែផងបានកើតជំងឺ "ទឹកដក់ខួរក្បាល" ខណៈឪពុកម្តាយមានជីវភាពក្រីក្រ មិនមានលទ្ធភាពស្វែងរកការព្យាបាលជំងឺកូនស្រី។ទារិកា នោះមានឈ្មោះ អឿ ចាន់នឿត ទីលំនៅបច្ចុប្បន្ននៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោក សំ ស៊ីនេន ត្រូវជាឪពុករបស់ ទារិកា អឿ ចាន់នឿត បានរៀបរាប់ប្រាប់ ស៊ីស៊ីថាមស៍ថា នៅពេលភរិយាលោកមានគ័ត៌បានទៅពិនិត្យផ្ទៃពោះនៅមន្ទីររពេទ្យជារៀងរាល់ខែ ហើយគ្រូពេទ្យបាននិយាយថា សុខភាពកូនក្នុងផ្ទៃមានសុខភាពល្អ។តែនៅពេលគ្រប់ខែ បានទៅពិនិត្យម្ដងទៀត គ្រូពេទ្យឃើញថា មានជំងឺទឹកដក់ក្នុងខួរក្បាល ហើយគេបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

បើតាមលោក សំ ស៊ីនេន នៅពេលទៅដល់ភរិយារបស់លោកមិនបានឈឺពោះទេ ដូច្នេះគ្រូពេទ្យបានដាក់ថ្នាំដើម្បីឱ្យឈឺពោះ។ នៅពេលបានសម្រាលហើយ ទារិកា អឿ ចាន់នឿត មានអាការៈគេងមិនបាន ក្អួតចង្អោរ រហូត តាំងពីយប់រហូតដល់ព្រឹក។បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ គ្រូបានធ្វើការណាត់ជួបនៅមួយខែក្រោយ នៅពេលទៅតាមការណាត់ គ្រូពេទ្យមិនពិនិត្យមើល និងនិយាយថាជួយមិនបាន ហើយគ្រូពេទ្យបានឱ្យគាត់ត្រឡប់មកផ្ទះវិញ។

ដោយសារតែជីវភាពក្រីក្រខ្វះខាតខ្លាំង សព្វថ្ងៃលោក សំ ស៊ីនេន រួមទាំងភរិយា មិនបានទទួលការពិគ្រោះយោបល់ ដើម្បីព្យាបាលជំងឺកូនស្រីនោះទេ ពោលគឺមានតែអង្គុយអស់សង្ឃឹម និង ព្យាយាមមើលកូនស្រី ដោយក្តីអាណិតអាសូតែប៉ុណ្ណោះ៕


Khcct banner

អត្ថបទទាក់ទង