អាម៉េរិក៖ អង្គការសហប្រជាជាតិ បានប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា កំណើនប្រជាជនក្នុងពិភពលោកនាពេលថ្មីៗនេះបានកើនដល់ប្រមាណ៨ពាន់លាន់នាក់ហើយ ដែលចំនួននេះអង្កការសហប្រជាជាតិកំពុងតែសម្តែងការព្រួយបារម្មណ៍ជាខ្លាំងដោយសារតែពិភពលោកអាចនឹងប្រឈមនឹងបញ្ហាផ្សេងៗដោយសារតែការកើនឡើងឥតឈប់ឈររបស់ចំនួនមនុស្សនៅក្នុងពិភពលោក។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិបាននិយាយថា "ការរីកចម្រើនដែលមិនធ្លាប់មានពីមុនមកនេះ គឺដោយសារតែការកើនឡើងបន្តិចម្តងៗនៃអាយុជីវិតរបស់មនុស្ស ដោយសារការកែលម្អសុខភាពសាធារណៈ អាហារូបត្ថម្ភ អនាម័យផ្ទាល់ខ្លួន និងថ្នាំពេទ្យ"។ ខណៈពេលដែលវាត្រូវការចំនួនប្រជាជនពិភពលោក ១២ ឆ្នាំដើម្បីកើនឡើងពី ៧ ទៅ ៨ ពាន់លាននាក់ ហើយវានឹងចំណាយពេលប្រហែល ១៥ ឆ្នាំរហូតដល់ឆ្នាំ ២០៣៧ ដោយចំនួនមនុស្សក្នុងពិភពលោកនឹងកើនដល់ ៩ ពាន់លាននាក់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា "ព្រឹត្តិការណ៍សំខាន់គឺជាឱកាសមួយដើម្បីអបអរសាទរភាពចម្រុះ និងការរីកចំរើន ខណៈពេលដែលការពិចារណាលើការទទួលខុសត្រូវរួមគ្នារបស់មនុស្សជាតិសម្រាប់ភពផែនដី"កំពុងតែដើរទន្ទឹមគ្នា ។
របាយការណ៍បានបន្ថែមថា "វាក៏ជាលទ្ធផលនៃកម្រិតនៃការមានកូនខ្ពស់ និងជាប់លាប់ក្នុងប្រទេសមួយចំនួន"។ ទស្សនវិស័យចំនួនប្រជាជនពិភពលោកឆ្នាំ ២០២២ បានឱ្យដឹងថា ចំនួនប្រជាជនពិភពលោកអាចកើនឡើងដល់ប្រហែល ៨.៥ ពាន់លាននាក់ក្នុងឆ្នាំ ២០៣០ និង ៩.៧ពាន់លាននៅឆ្នាំ ២០៥០ និងឈានដល់កម្រិតកំពូលនៅប្រហែល ១០.៤ ពាន់លាននាក់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ២០៨០ នេះបើយោងតាមការព្យាករណ៍ចំនួនប្រជាជនពិភពលោកឆ្នាំ ២០២២ ដែលចេញផ្សាយកាលពីខែកក្កដា។
អង្គការសហប្រជាជាតិបានព្យាករថានៅឆ្នាំ ២០៥០ ច្រើនជាងពាក់កណ្តាលនៃកំណើនប្រជាជនពិភពលោកនឹងប្រមូលផ្តុំនៅក្នុងប្រទេសចំនួន ៨ ប៉ុណ្ណោះគឺនៅក្នុងប្រទេស Congo, Egypt, Ethiopia, India, Nigeria, Pakistan, Philippines និង Tanzania។
ប្រទេសដែលមានកម្រិតមានកូនខ្ពស់បំផុត ទំនងជាប្រទេសដែលមានប្រាក់ចំណូលទាបបំផុតក្នុងមនុស្សម្នាក់ៗ។ ប្រមុខអង្កការសហប្រជាជាតិក៏កំពុងសម្តែងការព្រួយបារម្ភជាខ្លាំងផងដែរដោយពិភពលោកអាចនឹងប្រឈមបញ្ហាសេដ្ឋកិច្ច នឹងកង្វះខាតស្បៀងអាហារផ្សេងៗដោយសារតែការកើនឡើងនៃកំណើនមនុស្សក្នុងពិភពលោក៕