Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃបើកយុទ្ធនាការចាក់«វ៉ាក់សាំងគោ»ទ្រង់ទ្រាយធំក្រោយផ្ទុះមេរោគឈាមខ្មៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប្រទេសថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងគោទ្រង់ទ្រាយធំក្នុងខេត្ត Mukdahan ក្រោយពីកើតមានជំងឺឈាមខ្មៅ (anthrax) ដែលបានសម្លាប់ពលរដ្ឋថៃម្នាក់ និងប្រមាណជាង ២០០នាក់ទៀតកំពុតតែស្ថិតក្រោមការតាមដាននៃក្រុមគ្រូពេទ្យជំនាញរបស់ថៃ។ ក្នុងនោះអាជ្ញាធរថៃបានអនុវត្តវិធានការតឹងរ៉ឹង ការដាក់ឱ្យនៅដាច់ពីគេលើសត្វពាហនៈដែលជាប់សង្ស័យឆ្លងមេរោគ anthrax និងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកំពុងដំណើរការ ។

អាជ្ញាធរបានបិទតំបន់ពាក់ព័ន្ធផ្ទុះមេរោគឈាមខ្មៅក្នុងចម្ងាយប្រមាណ៥គីឡូម៉ែត្រក្នុងតំបន់សង្ស័យមានការផ្ទុះឡើង ដោយហាមមនុស្សមិនឱ្យចូល ឬចាកចេញ និងធានាថាសត្វមិនស៊ីស្មៅជាមួយគ្នា ។ ការចាក់វ៉ាក់សាំងកំពុងត្រូវបានអនុវត្តដល់សត្វពាហនៈទាំងអស់នៅក្នុងតំបន់ផ្ទុះមេរោគ។ យុទ្ធនាការវ៉ាក់សាំងគឺដើម្បីបញ្ឈប់ការរីករាលដាល និងការពារទាំងសុខភាពសាធារណៈ និងឧស្សាហកម្មបសុសត្វរបស់ប្រទេសថៃ។ អាជ្ញាធរថៃបានអះអាងទៀតថាយុទ្ធនាការប្រាំពីរថ្ងៃ ហើយសត្វគោក្របីចំនួន ១,២០០ ក្បាលនិងទទួលបានថ្នាំបង្ការ។

គួរបញ្ជាក់ថាមានពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៥ក្រោយពីបានបរិភោគសាច់គោឆៅដែលមានផ្ទុកមេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថាមេរោគឈាមខ្មៅដែលឆ្លងចេញសត្វគោ ក្របី ពពែ ដែលផ្ទុកមេរោគ Anthrax មួយនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយថៃជនរងគ្រោះមានវ័យ ៥៣ឆ្នាំ មានជំងឺទឹកនោមផ្អែមស្រាប់ រូបគេបានកើតមានដំបៅខូងជ្រៅនៅលើដៃស្តាំ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យសង្រ្គោះបន្ទាន់ក្រោយពីអាការៈកាន់តែធ្ងន់ធ្ងរ។

ជំងឺអង់ត្រាក់ គឺជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី Bacillus anthracis ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅដែលមានផ្ទុកជំងឺនេះហើយបន្ទាប់ពីឆ្លងមេរោគបានប្រហែល ១-៥ ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ចង្អោរ ក្អួត ឈឺពោះធ្ងន់ធ្ងរ ដក ដង្ហើមខ្លី ពិបាកដកដង្ហើម។ ប្រសិនបើរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះមានឱកាសស្លាប់ខ្ពស់រហូតដល់ ៨០ ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង