
ឡាវ៖ ប្រទេសឡាវបានផ្អាកការនាំចូលសាច់គោ សាច់ជ្រូក សេះ និងសាច់ចៀមពីប្រទេសថៃជាបណ្តោះអាសន្នរងចាំការជូនដំណឹងជាថ្មីបន្ទាប់ពីផ្ទុះជំងឺពិសធ្យូង (អង់ត្រាក់) ពីប្រទេសថៃដែលបានផ្តាច់ជីវិតពលរដ្ឋថៃម្នាក់វ័យ ៥៣ឆ្នាំ និងមានមនុស្សជាង ២០០នាក់ទៀតកំពុងតែស្ថិតក្នុងការតាមដានពីមន្ទីពេទ្យជំនាញថៃក្រោយបរិភោគសាច់គោឆៅក្នុងពិធីបុណ្យមួយកាលពីដើមខែឧសភា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវ ប្រទេសឡាវបានសម្រេចផ្អាកជាបណ្តោះអាសន្ននៃការនាំចូលប្រភេទសាច់គ្រប់ប្រភេទរួមមាន សាច់គោ សាច់ជ្រូក សេះ និងចៀម ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺពិសធ្យូងដែលបានសម្លាប់ពលរដ្ឋថៃម្នាក់ និងរាប់សិបនាក់ទៀតជាប់ពាក់ព័ន្ធឆ្លងជំងឺមួយនេះ។

គួរបញ្ជាក់ថាជំងឺពិសធ្យូងនេះជាករណីស្លាប់ដំបូងបង្អស់របស់ប្រទេសថៃក្នុងរយៈពេល ៣០ ឆ្នាំគិតចាប់តាំងពីឆ្នាំ ១៩៩៤ ហើយបានបង្កការព្រួយបារម្ភទូទាំងប្រទេស។ អាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សជាង ៦០០ នាក់កំពុងតែជាប់សង្ស័យពាក់ព័ន្ធនិងឆ្លងជំងឺមួយនេះ។
ជំងឺAnthrax(ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម ។ ជំងឺបង្កឡឡើង ដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀនសញ្ញាដំបូងៗរួមមាន រមាស់ ពងបែក និងហើម ជាពិសេសនៅលើមុខ ដៃ និងដៃ។ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត៕
