Cctime 6monthsfree desktop
Cc times  web banner kh (2)

ដូណាល់ត្រាំផ្តល់ប្រាក់«១០០០ដុល្លារ»ដល់ជនអន្តោប្រវេសន៍ដែលស្ម័គ្រចិត្តចេញពីអាម៉េរិកមុនការចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ រដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសពីផែនការរបស់ខ្លួនថ្មីថាខ្លួននឹងផ្តល់សំបុត្រយន្តហោះដោយឥតគិតថ្លៃ និងការលើកទឹកចិត្តទឹកប្រាក់ចំនួន $១,០០០ ដល់ជនអន្តោប្រវេសន៍ណាដែលគ្មានឯកសារស្នាក់នៅគ្រប់គ្រាន់ស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាម៉េរិកដោយខ្លួនឯងមុនការចាប់ខ្លួនបញ្ចូនត្រឡប់ទៅកាន់មាតុភូមិវិញ។ ជនអន្តោប្រវេសន៍ស្ម័គ្រចិត្តនិរទេសដោយខ្លួនឯងនេះ នឹងត្រូវចុះឈ្មោះតាមប្រព័ន្ធកម្មវិធីទូរសព្ទមួយហៅថា CBP Home របស់ក្រសួងសន្តិសុខមាតុភូមិ ដែលដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥។

យោងតាមនាយកដ្ឋានសន្តិសុខមាតុភូមិអាម៉េរិកបានអះអាងថា ខ្លួនបានជួយជនចំណាកស្រុកមួយចំនួនទទួលបានសំបុត្រយន្តហោះ ដូច្នេះពួកគេអាចត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ អ្នកដែលចាប់អារម្មណ៍ក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមការនិរទេសខ្លួនឯងកំពុងត្រូវបានណែនាំឱ្យប្រើកម្មវិធីស្មាតហ្វូនរបស់រដ្ឋាភិបាលដែលត្រូវបានគេស្គាល់ថាជា CBP Home ដែលរដ្ឋបាល Biden ពីមុនធ្លាប់អនុញ្ញាតឱ្យជនចំណាកស្រុកមួយចំនួនចូលសហរដ្ឋអាម៉េរិកដោយស្របច្បាប់។

សម្រាប់ជនអន្តោប្រវេសន៍ដែលមានសិទ្ធិនឹងទទួលបានទាំងជំនួយការធ្វើដំណើរ និងប្រាក់ឧបត្ថម្ភចំនួន $១,០០០ រដ្ឋបាល់នឹងបង់ជូនពួកគេបន្ទាប់ពីបញ្ជាក់ថាបុគ្គលនោះបានចាកចេញពីប្រទេសអាម៉េរិក។ រដ្ឋបាលត្រាំបានបញ្ចាក់ទៀតថាអ្នកចុះឈ្មោះសម្រាប់ការនិរទេសចេញវិញដោយខ្លួនឯងដោយប្រើកម្មវិធី CBP Home នឹងត្រូវបានអាម៉េរិកលើកលែងការចាប់ខ្លួន និងការឃុំខ្លួន ។

ចំណែកជនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាតមួយចំនួននៅតែបន្តស្នាក់នៅអាម៉េរិកនិងប្រឈមជាមួយនងការ ការជាប់ពន្ធនាគារ និងការផាកពិន័យ ប្រសិនបើពួកគេមិនធ្វើការចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធក្នុងការនិរទេសចេញពីអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង