![](https://cdn.cc-times.com/kh.cc-times.com/media/26499/large/CIMG0920.png?1668584004)
ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី១៥ វិច្ឆិកា បានប្រកាសជ្រើសរើសនិស្សិតនារីឆ្នាំទី១ សរុបចំនួន ៨០ នាក់ មកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដែលមានទីតាំងមាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កាលបរិច្ឆេទនៃការទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។
១ លក្ខខណ្ឌជ្រើសរើស
- ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈនានាក្នុងរាជធានីភ្នំពេញ។
- ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ) -បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។
២ កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
- បេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។
៣ កាលបរិច្ឆេទប្រកាសលទ្ធផល
- កាលបរិច្ឆេទប្រកាសលទ្ធផល នឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និង គេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣៕