Img 1426
Swift cc time

កសិដ្ឋានចញ្ចឹម«ចៀមនិងអូទ្រីស»ក្លាយជាកន្លែងទេសចរណ៍ថ្មីមួយនៅស្រុកព្រៃនប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ទឹកធ្លាក់កាកាវអូរធំ និង កសិដ្ឋានចិញ្ចឹមសត្វចៀម និងសត្វអូទ្រីស មានទីតាំងនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងក្លាយជាកន្លែងទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ។ សត្វទាំងនោះ កំពុងក្លាយជាទស្សនីយភាពបង្កើតឲ្យមានលក្ខណៈទេសចរណ៍ មកលេងកំសាន្តច្រើនកុះករ ពីគ្រប់មជ្ឈដ្ឋាន។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា ទឹកធ្លាក់កាកាវអូរធំ និងកសិដ្ឋាន ចិញ្ចឹមសត្វចៀម សត្វអូទ្រីស មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងក្លាយជាកន្លែងទេសចរណ៍ថ្មីមួយ ដែលជាទីចាប់អារម្មណ៍ និងចង់ទៅទស្សនាហ្វូងសត្វជៀម និងសត្វអូទ្រីស និងបានមុជទឹកអូរធម្មជាតិទៀតផង។

នៅក្នុងកសិដ្ឋានចញ្ចឹមសត្វជៀម និងសត្វអូទ្រីសនេះ មានសត្វចៀមជាង៥០០ក្បាល និងសត្វអូទ្រីស រហូតដល់ទៅជាង៣០០ក្បាលបន្ថែមទៀត ។ បច្ចុប្បន្ន កសិដ្ឋាននេះ នៅមិនទាន់បានបើកដំណើរការទាំងស្រុងនៅឡើយទេ ព្រោះរៀបចំមិនទាន់រួចរាល់ តែដោយសារការស្រឡាញ់ចូលចិត្តចង់ចូលទស្សនា ពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន ទើបខាងកសិដ្ឋានអនុញ្ញាតឲ្យចូលទស្សនាជាបណ្តោះអាសន្ន ៕


Khcct banner

អត្ថបទទាក់ទង