681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន បដិសេធការចោទថាវិជ្ជមានកូវីដជាល្បិចមិនចង់ឲ្យសម្តេចចូលកិច្ចប្រជុំ G20

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៥ វិច្ឆិកា បានចេញសារជាសំឡេងផ្ញើជូនដល់សាធារណៈជនអំពីសុខភាពរបស់សម្តេច ក្រោយពីប្រទេសឥណ្ឌូនេស៊ីតេស្តរកឃើញថា សម្តេច វិជ្ជមានកូវីដ-១៩។ក្នុងសារជាសំឡេងនោះ សម្តេចបានបដិសេធទុកជាមុនថា ការរកឃើញកូវីដ-១៩មកលើសម្តេចពេលនេះ មិនមែនជាល្បិចមិនចង់ឲ្យសម្តេចចូលកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំ APECនោះទេ។

ក្រោយមកដល់កម្ពុជាភ្លាម សម្តេច ហ៊ុន សែន បានចេញសារជាសំឡេងចំនួនជាង៨នាទី ដោយប្រើសម្តីធ្ងន់ៗដូចសមដងប្រាប់ដល់ប្រជាពលរដ្ឋ អំពីសុខភាពរបស់សម្តេចក៏ដូចកិច្ចការងារមួយចំនួនដែលសម្តេចត្រូវបំពេញ។

ក្នុងសារសំឡេងនោះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ដោយសម្តីច្បាស់ៗ និង មាំទាំថា បច្ចុប្បន្នសុខភាពរបស់សម្តេច គឺធម្មតាមិនមានអ្វីប្រែប្រួលនោះទេ ហើយសម្តេចនឹងឱ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាយាម ដើម្បីឆាប់បានជាសះស្បើយពីកូវីដ-១៩។

បើតាមសម្តេច ហ៊ុន សែន សម្តេច និងប្រតិភូកម្ពុជាទាំងមូលពិតណាស់គ្មានចេតនាណាមួយ ដើម្បីឲ្យសម្តេចមិនមានវត្តមាននៅក្នុងការប្រជុំ ទាំងកិច្ចប្រជុំ G20 នៅឯប្រទេសឥណ្ឌូនេស៊ី ទាំងកិច្ចប្រជុំ APEC នៅឯប្រទេសថៃនោះទេ។ហើយសម្តេច បានបដិសេធទុកជាមុននូវការវិភាគដែលបានចោទជាសំណួរថា ការរកឃើញវិជ្ជមានកូវីដលើរូបសម្តេច ជាឧបាយកលនៃប្រទេសខ្លះដែលមិនចង់ឲ្យសម្តេច មានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី។

សម្រាប់សម្តេច ហ៊ុន សែន ប្រធាន G20 គឺឥណ្ឌូនេស៊ី ពិតជាចង់ឃើញវត្តមានប្រធានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំនោះ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ក៏ចង់ឃើញសម្តេចមានវត្តមាននៅទីនោះដែរ។

សម្តេច បានសំណូមពរឲ្យបំបាត់ចោលនូវការភាន់ច្រឡំ ឬការវិភាគណាដែលនាំឲ្យទៅដល់ផ្លូវដែលគិតថាវិជ្ជមានកូវីដរបស់សម្តេច ជាឧបាយកលមិនចង់ឲ្យសម្តេចចូលរួមកិច្ចប្រជុំ G20 ព្រោះនៅទីក្រុងបាងកកក៏មានការត្រៀមរៀបចំជំនួបរវាងសម្តេច ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមានជំនួបរវាងសម្តេច និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ៕

Khcct banner

អត្ថបទទាក់ទង