
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥វិច្ឆិកា បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២វិច្ឆិកា កម្ពុជានឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមាន ផ្នែកខ្លះធ្លាក់ជាបង្គរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។
បើតាមសេចក្តីជូនដំណឹង ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុង កម្រិតបង្គរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C | - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C - រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមាន ផ្នែកខ្លះធ្លាក់ជាបង្គរលាយឡំទៅដោយផ្គរ រន្ទះ ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។
២-តំបន់ខ្ពង់រាប៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C - នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ១២ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C - នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ ។