681 ezgif.com resize
Swift cc time

កម្ពុជាចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារធ្វើ«នាឡិកា»ជូនមេដឹកនាំអាស៊ាន២៥រូប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា 

ភ្នំពេញ៖កម្ពុជាបានផលិតនាឡិកាចំនួន ២៥គ្រឿង ដើម្បីធ្វើជាអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ ក្នុងនោះដែរកម្ពុជាបានចំណាយថវិកាក្នុងការផលិតនាឡិកានេះប្រមាណជា ៥០ម៉ឺនដុល្លារអាម៉េរិក។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី១៣ វិច្ឆិកា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានសម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា តម្លៃនាឡិកាក្នុងមួយគ្រឿងមានតម្លៃជាង ២ម៉ឺនដុល្លារអាម៉េរិក ហើយនាឡិកានេះដែរ គឺមានតែចំនួន២៥គ្រឿងប៉ុណ្ណោះ។សម្រាប់សម្តេច ហ៊ុន សែន ការជូននាឡិកាជាអនុស្សាវរីយ៍ ដើម្បីបង្ហាញពីអ្វីដែលខ្មែរធ្វើបាន ក៏ដូចជាបង្ហាញពីសម្ថភាពរបស់កម្ពុជា ដែលមានលទ្ធភាពផលិតនាឡិកា។

សម្តេច ហ៊ុន សែន បានថ្លែងថា “តាមអ្នកផលិតឱ្យដឹង គឺគ្រឿងបង្គុំទាំងអស់ គឺដើម្បីយកមកផ្គុំបង្កើតនាឡិកានេះគឺមានតម្លៃជាង២ម៉ឺនដុល្លារក្នុងមួយគ្រឿង ប៉ុន្ដែសុំបញ្ជាក់ថា មានតែ២៥គ្រឿងទេ ហើយយើងបានចែកជូនទៅសម្រាប់ដៃគូររបស់យើង យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ ហើយខ្ញុំក៏មានតែមួយគ្រឿងដែរ កម្ពុជាមានទុកតែមួយគ្រឿងទេ ព្រោះអត់មានសិទ្ធទុកច្រើនគ្រឿង ព្រោះយើងផលិតសម្រាប់តែដៃគូរអាស៊ានរបស់យើង”។

នាឡិកាដៃដែលជាអនុស្សាវរីយ៍នេះ គឺជានាឡិកា អនុស្សាវរីយ៍មួយសម្តេច ហ៊ុន សែន ចង់បង្ហាញ នៃការចងចាំក្នុងឋានៈជាប្រធានអាស៊ាន លើកទី៣ ដែលអាចចាត់ទុកថា សម្តេច អាចនឹងប្រកាសថា មិនឈានឆ្ពោះទៅរក ការធ្វើប្រធានអាស៊ាន លើកទី៤ទេ៕

Khcct banner

អត្ថបទទាក់ទង