Yearendyearend1140x150

ក្បាច់ចម្លាក់ប្រាសាទតោនិងនាគក្បាល៧បង្ហាញខ្លួននៅលើក្រដាសប្រាក់២០០០រៀលនិង២០០រៀល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧វិច្ឆិកានេះ បានចេញអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រដាសប្រាក់ទាំងពីរប្រភេទនេះត្រូវបានលំអដោយរូបក្បាច់ចម្លាក់ជាច្រើនប្រភេទដូចជា រូបចម្លាក់នាគក្បាល៥, ព្រះពន្លា ចន្ទឆាយា, រូបដំរីក្បាលបី, ក្បាច់ចម្លាក់ប្រពៃណីក្នុងពញរះបរមរាជវាំង, រូបចម្លាក់មនាគក្បាល៧នៅប្រាសាទអង្គរវត្ត, រូបក្បាច់ចម្លាក់ប្រាសាទតោ និងរូបតោនៅប្រាសាទសម្បូរពញរៃគុកជាដើម។

បើតាមធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។

ដោយក្នុងនោះលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០០ រៀល មានបណ្តោយ ១៣៨ មម និងទទឹង ៦៤ មម, ពណ៌ចម្បងគឺ ពណ៌ប្រផេះ និងពណ៌ទឹកក្រូច។ រីឯផ្ទៃខាងមុខនៃក្រដាសប្រាក់២០០រៀលនេះ ត្រូវបានបែងចែកជាបីផ្នែកដូចជា៖ ផ្នែកកណ្តាល, ផ្នែកខាងស្តាំ, និង ផ្នែកខាងឆ្វេងចំពោះផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីព្រះអង្គនៅវ័យក្មេង ខាងឆ្វេងមានលេខ ២០០ នៅពីលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបក្បាច់លំអ និងនៅពីក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខៅ្មពណ៍ខ្មៅ រូបចម្លាក់នាគក្បាល៥និងអក្សរ " ពីររយរៀល “ ព្រមទាំងអក្សរ ” អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោមនោះ។ ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ " ធនាគារជាតិនៃកម្ពុជា“ និងជ្រុងក្រោមមានលេខ ២០០ ” ព្រមជាមួយលេខ ” 200 ” នៅពីក្រោមនោះ។ ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ 200 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមទាំងរូបភាពបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។ នៅជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ ” ២០០ ” ដ៏តូចល្អិត ។

ចំណែក ផ្ទៃខាងខ្នងត្រូវបានបែងចែកជាបីផ្នែកដូចគ្នាដូចជា៖ ផ្នែកកណ្តាល, ផ្នែកខាងស្តាំ, និង ផ្នែកខាងឆ្វេង។ ចំពោះផ្នែកកណ្ដាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះពន្លា ចន្ទឆាយា និងមានអក្សរ" ពីររយរៀល “ នៅពីក្រោមនោះ។ ផ្នែកខាងស្តាំ ជ្រុងលើមានលេខ 200 បោះពុម្ពតាមបន្ទាត់បញ្ឈរចំកណ្តាលជារូបសំណាកព្រះបាទស៊ីសុវត្ថិ និងនៅជ្រុងក្រោមមានលេខ ២០០។ រីឯផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ«ធនាគារជាតិនៃកម្ពុជា» អក្សរ«NATIONAL BANK OF CAMBODIA» និងលេខ 2022 នៅកណ្ដាលមានរូបភាពព្រាលៗជារូបដំរីក្បាលបី ព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ ២០០។

រីឯលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០០០ រៀល គឺមានបណ្ដោយ ១៤៦ មម ទទឹង ៦៨ មម, ពណ៍ចម្បងគឺ ពណ៌ត្នោត និងពណ៌លឿង ហើយផ្ទៃខាងមុខនៃក្រដាសប្រាក់២០០០រៀលនេះ ត្រូវបានបែងចែកជាបីផ្នែកដូចជា៖ ផ្នែកកណ្តាល, ផ្នែកខាងស្តាំ, និង ផ្នែកខាងឆ្វេង។ ក្នុងនោះ ផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំង, ខាងឆ្វេងមានលេខ ២០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសាទអង្គរវត្ត មានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៍ខ្មៅ ព្រមជាមួយអក្សរ “ ពីរពាន់រៀល ” នៅខាងក្រោមនិងមានអក្សរ«អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់»។ ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា “ ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះមានលេខ “ ២០០០ “ និង “ 2000 “ នៅគែមខាងក្រោម ។ នៅគែមខាងស្ដាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “ 2000 ” ។ ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “ 2000 ” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។

រីឯ ផ្នែកខ្នងត្រូវបានបែងចែកជាបីផ្នែកដូចគ្នាដូចជា៖ ផ្នែកកណ្តាល, ផ្នែកខាងស្តាំ, និង ផ្នែកខាងឆ្វេងផ្នែកកណ្ដាល ត្រូវបានរំលេចឡើងនូវរូបក្បាច់ចម្លាក់ប្រាសាទតោនិងមានអក្សរ ពីរពាន់រៀល នៅពីក្រោមនោះ។ ផ្នែកស្ដាំ ជ្រុងលើមានលេខ 2000 បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្ដាលជារូបតោនៅប្រសាទសម្បូរព្រៃគុក និងនៅជ្រុងខាងក្រោមមានលេខ ២០០០។ ផ្នែកខាងឆ្វេង ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា អក្សរ NATIONAL BANK OF CAMBODIA និងលេខ 2022 នៅកណ្តាលមានរូបភាពព្រាលៗ គឺរូបក្បាច់លំអជាប្រពៃណី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង