Yearendyearend1140x150

ជនរងគ្រោះនៅអាត្យូពីប្រកាសស្វែងរកជំនួយមនុស្សធម៌ជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាត្យូ៖ គ្រោះរាំងស្ងួតធ្ងន់ធ្ងរជាបន្តបន្ទាប់នៅអាហ្រ្វិកខាងកើតបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់សម្រាប់អ្នកស្រុកជាច្រើន ខណៈដែលពួកគេកំពុងជួបការលំបាកដោយសារទុរ្ភិក្ស និងស្ថានភាពសុខភាពមិនល្អ ខណៈពេលដែលការអំពាវនាវរកជំនួយមនុស្សធម៌មានការកើនឡើងជាខ្លាំង។

គ្រោះរាំងស្ងួតដែលកំពុងប៉ះពាល់ដល់ប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី គឺជារយៈពេលវែងបំផុត និងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលបណ្តាលឱ្យមនុស្សជិត ២១ លាននាក់គ្មានសុវត្ថិភាពនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង នេះបើយោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ។

នៅក្នុងរដ្ឋក្នុងតំបន់សូម៉ាលីរបស់ប្រទេសអេត្យូពី ជីវភាពរស់នៅរបស់ជនភៀសខ្លួនជាច្រើននាក់កាន់តែអាក្រក់ទៅៗ។ អាដេ ជាអ្នកចិញ្ចឹមគោរស់នៅកន្លែងតាំងលំនៅសម្រាប់ជនភៀសខ្លួន បានបាត់បង់បសុសត្វទាំងអស់របស់គាត់ប៉ុន្មានខែមុន ដែលជាប្រភពចំណូលសំខាន់របស់គ្រួសារគាត់ ដោយសារគ្រោះរាំងស្ងួត។ អាដេអះអាងថា"យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីរគឺ កង្វះស្បៀងអាហារ និងកង្វះការផ្គត់ផ្គង់ថ្នាំ។ ឥឡូវនេះយើងអាចទទួលបានទឹកខ្លះពីរថយន្តដឹកជញ្ជូនទឹករបស់មូលនិធិសង្គ្រោះបន្ទាន់របស់កុមារ។ យើងមិនចង់បាត់បង់ជីវិតទេយើងកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

យោងតាមលោក Michel Saad ប្រធានការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌សម្រាប់ប្រទេសអេត្យូពី មូលហេតុដ៏ធំបំផុតដែលជំនួយមិនត្រូវបានអនុវត្តគឺដោយសារតែកង្វះខាតថវិកា។ លោកបាននិយាយថា នៅក្នុងប្រទេសនេះ ទឹកជំនន់នៅភាគនិរតី និងជម្លោះនៅភាគខាងជើង បានយកថវិកាមនុស្សធម៌យ៉ាងច្រើន។ លោក Saad បានសង្កត់ធ្ងន់ថា ជំនួយមនុស្សធម៌គ្រាន់តែជាជំនួយសង្គ្រោះបណ្តោះអាសន្នសម្រាប់វិបត្តិប៉ុណ្ណោះ។ ដំណោះស្រាយជាមូលដ្ឋានគឺការកសាងភាពធន់នៃបរិស្ថាន ក៏ដូចជាការអភិវឌ្ឍន៍សង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង